ព័ត៌មានជាតិ
ព្រះចៅអធិការវត្តកំពូលពេជ្រ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវចាប់ផ្សឹកនៅរសៀលនេះ ក្រោយលួចដោះស្បង់ចីវរដើរលេងផឹកស៊ីពេលយប់
BY Khmerpress
March 2, 2023
(កំពង់ស្ពឺ)៖ ព្រះចៅអធិការវត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហេង សាវ៉ុន ត្រូវបានគេរាយការណ៍ថា បានដោះស្បង់ចីវរ ស្លៀកពាក់ស៊ីវិលដើរលេងផឹកស៊ីពេលយប់ នឹងត្រូវចាប់ផ្សឹក នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះហើយ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកបានទទួលព័ត៌មានហើយ និងមានគោលការណ៍ចាប់ផ្សឹកព្រះសង្ឃអង្គនេះ នៅរសៀលម៉ោង៤ថ្ងៃនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews



