Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ផ្តាំកុំឲ្យផ្ញើសាររឿងអាក្រក់ៗទៅសម្តេចនៅពេលព្រឹក និងសារវែងៗពេក សម្តេចគ្មានពេលអានទេ

    BY Khmerpress March 6, 2023
    សម្តេចតេជោ ហ៊ុន សែន ផ្តាំកុំឲ្យផ្ញើសាររឿងអាក្រក់ៗទៅសម្តេចនៅពេលព្រឹក និងសារវែងៗពេក សម្តេចគ្មានពេលអានទេ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅអ្នកផ្ញើសារទៅសម្តេច កុំផ្ញើរឿងមិនល្អទៅសម្តេចនៅពេលព្រឹកព្រលឹម។ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៀតថា សារដែលផ្ញើទៅសម្តេចវែងៗពេក សម្តេចគ្មានពេលអាននោះទេ។

    ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សារដែលផ្ញើមកខ្ញុំ សូមកុំឲ្យច្រើនពេក សារខ្លះខ្ញុំអត់ទាន់បើកស្តាប់ទេ ព្រោះខ្ញុំមើលទៅពេលខ្លះ ៥ម៉ោងឯណោះ។ […] អញ្ចឹងទេ ទោះផ្ញើសារជាសំឡេងមកខ្ញុំ សូមផ្ញើឲ្យខ្លី ទី២ វាយ (សារជាអត្ថបទ) សូមឲ្យខ្លីៗ ព្រោះខ្ញុំអត់មានពេលមើលទេ។ សូមអភ័យទោស បើសិនជាបើកហើយខ្ញុំអត់មានពេលឆ្លើយទេ ចាត់ទុកថា រួមគ្នា (បានដឹងនិងឆ្លើយតប)»។

    សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ឆាណល (Channel) របស់ថេឡេក្រាម (Telegram) ផ្តល់ព័ត៌មានបានលឿនរហ័ស ពោលគឺវាផ្តល់ព័ត៌មានបានល្អប្រសើរជាងហ្វេសប៊ុក (Facebook)។

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត បង្កើតឆាណលផ្ទាល់ខ្លួនផងដែរ។ សម្តេចតេជោ បានលើកឡើងថា បើសិនជាឃើញមានសកម្មភាពល្អ សម្តេចនឹងបញ្ជូនព័ត៌មានោះ ចូលទៅក្នុងឆាណលរបស់ថេឡេក្រាម របស់សម្តេចតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: