ព័ត៌មានជាតិ
ពលករខ្មែរ៦នាក់ និងកុមារ ០២នាក់ ដែលជាប់គាំងនៅម៉ាឡេស៊ី នឹងត្រឡប់មកកម្ពុជាល្ងាចនេះ
BY Khmerpress
May 26, 2021
(ភ្នំពេញ)៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ ០៦នាក់ និងកុមារ ០២នាក់ នឹងធ្វើដំណើរត្រឡប់កមមាតុប្រទេសវិញតាមជើងយន្តហោះលេខ SQ158 ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥៖៣៥នាទី ល្ងាច។
នេះបេីតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក កុយ គួង បានបញ្ជាក់ថា ករណីនេះ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនដំណើរពួកគាត់ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews