Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ ប្រគល់លិខិតសរសើរជូនសហគ្រាសចំនួន១០ ដែលបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន

    BY Khmerpress March 7, 2023
    អគ្គនាយកដ្ឋានពន្ធដារ ប្រគល់លិខិតសរសើរជូនសហគ្រាសចំនួន១០ ដែលបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសសហគ្រាសចំនួន១០ ដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ២០២២ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ដោយទទួលបានលិខិតសរសើរចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    លិខិតសរសើរនេះ ត្រូវបានប្រគល់ដោយ គង់ វិបុល នៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

    ក្រុមហ៊ុនទាំង១០ រួមមាន៖ ១.ក្រុមហ៊ុន HEINEKEN (CAMBODIA) CO., LTD , ២.ADVANCED BANK OF ASIA LIMITED , ៣.ACLEDA BANK PLC , ៤.ក្រុមហ៊ុន PRASAC MICROFINANCE INSTITUTION PLX , ៥.ក្រុមហ៊ុន SMART AXIATA CO., LTD , ៦.ក្រុមហ៊ុន VIETTEL (CAMBODIA) PTE., LTD, ៧.CANADIA BANK PLC , ៨. ក្រុមហ៊ុន CAMBREW LTD , ៩.ក្រុមហ៊ុន ELECTRICITE DU CAMBODGE និង១០. SATHAPANA BANK PLC។

    គូសបញ្ជាក់ផងដែរថា លិខិតសរសើរលើកទឹកចិត្តជូនសហគ្រាសសម្រាប់ឆ្នាំ២០២២ នឹងផ្តល់ ជូនសហគ្រាសចំនួន ២០០ ដែលត្រូវទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំទៅតាមលំដាប់ ដោយក្នុងនោះពីលេខរៀងទី១ ដល់ទី ៥០ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន និងលេខរៀងទី៥១ ដល់២០០ ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    ការផ្តល់ជូនលិខិតសរសើរពីប្រមុខថ្នាក់ដឹកនាំនេះ គឺបានសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ការពង្រឹងវប្បធម៌បង់ពន្ធនិងការលើកទឹកចិត្តដល់អ្នកជាប់ពន្ធ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ សំខាន់ និងជាដៃគូដ៏ចម្បងរបស់រាជរដ្ឋាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: