Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម

    BY Khmerpress March 9, 2023
    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម។

    អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមីនានេះ បានបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធ ចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បី៖

    * ទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់
    * ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់
    * ធ្វើឱ្យប្រសើរឡើងគុណភាពសវាទូរគមនាគមន៍
    * ជំរុញ និងលើកកម្ពស់ការប្រកួតប្រជែង ដោយស្មោះត្រង់និងតម្លាភាព និង
    * ចូលរួមកៀរគរចំណូលថវិកាជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: