ព័ត៌មានជាតិ March 9, 2023

លោកស្រី ភឹម រុនស៉ីណារតន៍ ពិធិការិនីទូរទស្សន៍ CNC ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី

Naren

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង លោកស្រី ភឹម រុនស៉ីណារតន៍ ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបានកាលពីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ភឹម រុនស៉ីណារតន៍ ជាបុគ្គលិករបស់ក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត​ ម៉េង៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS