Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានទិញស្ថានីយបូមទឹកទាំងអស់ក្នុងខេត្តកំពង់ធំ តម្លៃជិត២លានដុល្លារ ដើម្បីបន្ថយថ្លៃចំណាយរបស់កសិករ

    BY Khmerpress March 10, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានទិញស្ថានីយបូមទឹកទាំងអស់ក្នុងខេត្តកំពង់ធំ តម្លៃជិត២លានដុល្លារ ដើម្បីបន្ថយថ្លៃចំណាយរបស់កសិករ

    (កំពង់ធំ)៖ ថ្លែងចេញពីខេត្តកំពង់ធំ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលុយប្រមាណជិត១លានដុល្លារ ដើម្បីទិញស្ថានីយបូបទឹកទាំងអស់ក្នុងខេត្តមួយនេះ សំដៅកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ក្នុងការបូបទឹកសម្រាប់បង្កបង្កើនផល។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា មុនការទិញស្ថានីយបូបទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាលើថ្លៃបូបទឹកដាក់ស្រែ ក្នុង១ហិកតា តម្លៃ១,២០០,០០០រៀល ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូបទឹកទាំងអស់នោះ ប្រជាកសិករចំណាយត្រឹមតែ៦០ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ហិកតា ដូច្នេះរាជរដ្ឋាភិបាលបានជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋពាក់កណ្ដាល។

    បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្រៅពីការកាត់បន្ថយការចំណាយថ្លៃបូបទឹកសម្រាប់បង្កបង្កើនផលនេះ រាជរដ្ឋាភិបាលក៏សម្រួលដល់ការចំណាយថ្លៃភ្លើងផងដែរ ដោយរដ្ឋគិតតម្លៃត្រឹមតែ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងបានទិញយកស្ថានីយបូបទឹកទាំងអស់ ដែលមានតម្លៃរហូតដល់ជិត២លានដុល្លារសហរដ្ឋអាមេរិក។ ពីមុននេះកសិករនៅខេត្តកំពង់ធំ ប្រើប្រាស់ទឹកដោយសារវិស័យឯកជន គឺយក១ហិកតា តម្លៃ១,២០០,០០០រៀល ឥលូវនេះយើងកាត់បន្ថយការយកថ្លៃទឹក នៅត្រឹម៦០ម៉ឺនរៀល ល្មមគ្រប់គ្រាន់ដើម្បីការចេញថ្លៃទឹក។ ខណៈថ្លៃភ្លើងសម្រាប់បូបទឹកឲ្យកសិករ ត្រឹម៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ»។

    សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការកាត់បន្ថយចំណាយថ្លៃដើម នៃការផលិតនេះ ប្រជាពលរដ្ឋនឹងទទួលបាននូវផលប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ពិសេសផលចំណេញតែម្ដង។ ចំណុចនេះ សម្ដេចបានលើកទឹកចិត្តឲ្យធ្វើកិច្ចការងារនេះឲ្យបានល្អជាទីបំផុត ទាំងផ្ទៃដីដែលរដ្ឋផ្ដល់កម្មសិទ្ធិ ទាំងផ្ទៃដីដែលអាស្រ័យផល ត្រូវខិតខំធ្វើយ៉ាងមិចឲ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ពិតប្រាកដពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

    សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងបន្ថែមថា អ្វីដែលទាំងអស់ដែលរាជរដ្ឋាភិបាលបានធ្វើនេះ មិនមែនជាការដាក់ចេញនូវគោលនយោបាយបែបប្រជាភិថុតទេ តែឆ្លងកាត់ការអនុវត្តជាក់ស្ដែង ដែលយើងបាននិងកំពុងធ្វើ និងបន្ដធ្វើតទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: