ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ បញ្ជាឱ្យក្រុមការងារយកឡានដឹកទឹក ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាដាច់ទឹក ស្ថិតនៅភូមិចំនួន ២ ក្នុងសង្កាត់ស្វាយប៉ាក
BY Khmerpress
March 11, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកឡានដឹកទឹក ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាដាច់ទឹក ស្ថិតក្នុងភូមិលូ និងភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ក្នុងអំឡុងពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ ៥០០មម ទៅ ៤០០មម នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានបាឡេ(ជ្រោយចង្វារ) ៕ ប្រភព៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ







