ប្រទេសនូវែលសេឡង់ នឹងចាប់ផ្តើមហាមឃាត់ TikTok នៅលើឧបករណ៍សភាចាប់ពីចុងខែនេះ
- BY
- Khmerpress
- March 18, 2023

(បរទេស)៖ កម្មវិធីកម្សាន្ត TikTok កំពុងរងការរឹតបន្តឹងថែមមួយកម្រិតទៀតនៅក្នុងប្រទេសនូវែលសេឡង់ ជុំវិញការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍ដែលមានសិទ្ធិចូលប្រើបណ្តាញសភាទាំងអស់ បើទោះបីជាកម្មវិធីនេះប្រកាសគ្រោងផ្តាច់ខ្លួនចេញពីក្រុមហ៊ុនមេ ByteDance ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

លោក Rafael Gonzalez-Montero នាយកប្រតិបត្តិសេវាសភា (parliamentary service ) បាននិយាយថា TikTok នឹងត្រូវបានហាមឃាត់លើឧបករណ៍ទាំងអស់ដែលមានការចូលទៅកាន់បណ្តាញសភារបស់ប្រទេសនូវែលសេឡង់នៅចុងខែមីនាខាងមុខនេះ។ កម្មវិធីកម្សាន្ត TikTok បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយសារតែការភ័យខ្លាចថាទិន្នន័យអ្នកប្រើប្រាស់ពីកម្មវិធីដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង អាចត្រូវបានបញ្ចប់នៅក្នុងដៃរបស់រដ្ឋាភិបាលចិនដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខលោកខាងលិច។
ប្រភពពី Reuters ដដែលបានឱ្យដឹងថា នៅក្នុងអ៊ីម៉ែលមួយដែលទទួលបានពីលោក Gonzalez-Montero បានបញ្ជាក់ពីការសម្រេចចិត្តនេះបន្ទាប់ពីទទួលបានដំបូន្មានពីអ្នកជំនាញសន្តិសុខអ៊ីនធឺណិត និងការពិភាក្សារនៅក្នុងរដ្ឋាភិបាល និងជាមួយប្រទេសសហភាពអឺរ៉ុបដទៃទៀត។ បើទោះបីជាមានការអះអាងពី TiKTok ថានឹងផ្តាច់ខ្លួនចេញពីក្រុមហ៊ុនចិន ByteDance ក៏ដោយក៏បណ្តាសហភាពអឺរ៉ុបនៅតែកំណត់ថា កម្មវិធីនេះនៅតែមានហានិភ័យ និងមិនអាចទទួលយកបាននៅក្នុងប្រទេសនូវែលសេឡង់៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
- BY
- Khmerpress
- March 28, 2023

អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post:
ប៉ូលិសថៃម្នាក់តែងផ្តល់ការម៉ាស្សាដោយមិនគិតថ្លៃដល់ពលរដ្ឋដែលទៅដាក់ពាក្យបណ្តឹង ព្រោះហេតុផលគួរឲ្យគោរពមួយនេះ
- BY
- Khmerpress
- March 28, 2023

ថៃ៖ ស្ថានីយ៍ប៉ូលិសមួយកន្លែងនៅក្នុងប្រទេសថៃត្រូវបានគេប្រទះឃើញមានការផ្តល់សេវាម៉ាស្សាដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋដែលត្រូវមកដាក់ពាក្យបណ្តឹងមានអារម្មណ៍ស្រស់ថ្លានិងបាត់ស្រេ្តស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ស្ថានីយ៍ប៉ូលិសដែលមានការផ្តល់ជូនពិសេសនេះ គឺស្ថានីយ៍ប៉ូលិស Nong Trud ដែលស្ថិតនៅក្នុងស្រុក Muang ខេត្ត Trang ភាគខាងលិចប្រទេសថៃ។

ការផ្តល់ជូនសេវាម៉ាស្សាដោយមិនគិតថ្លៃខាងលើនេះមិនមែនជាគោលការណ៍របស់អាជ្ញាធរឡើយ តែវាគឺជាផ្តល់ជូនដោយស័្មគ្រចិត្តពីសំណាក់លោកអនុសេនីយ៍ឯក Pakronkrit Thongsu ដែលជាប៉ូលិសប្រចាំនៅតុការិយាល័យជួរមុខនៃស្ថានីយ៍ប៉ូលិស Nong Trud។ អនុសេនីយ៍ឯករូបនេះបានឲ្យដឹងថា ក្រៅតែពីមានការងារជាប៉ូលិសហើយគឺរូបគាត់ជាគ្រូបណ្តុះបណ្តាលផ្នែកម៉ាស្សាយ៉ាងស្ទាត់ជំនាញម្នាក់ ហើយនាពេលកន្លងមករូបលោកធ្លាប់បានធ្វើការបណ្តុះបណ្តាលសិក្ខាកាមនៅតាមសាលាជាច្រើននៅទូទាំងប្រទេសថៃផងដែរ។
លោកប៉ូលិសវ័យ ៥៨ឆ្នាំរូបនេះបានបន្តថា មូលហេតុដែលគាត់សម្រេចផ្តល់ការម៉ាស្សាជូនពលរដ្ឋដោយមិនគិតថ្លៃដូចនេះ គឺដោយសារតែគាត់បានសង្កេតឃើញថា ក្រុមពលរដ្ឋដែលបានមកដល់ស្ថានីយ៍ប៉ូលិសទាំងអស់នោះតែងមានអារម្មណ៍តានតឹង មួរមៅ និងមានកំហឹងក្នុងខ្លួនយ៉ាងខ្លាំង ហើយក្រោយពេលរូបលោកបានផ្តល់ការម៉ាស្សាទៅកាន់ពួកគេរួច គឺពួកគេអាចត្រលប់មកមានអារម្មណ៍ធូរស្រាល និងមានការអត់ធ្មត់ខ្ពស់ជាងមុន។ សម្រាប់លោក Pakronkrit Thongsu បានយល់ឃើញថា ការផ្តល់ការម៉ាស្សានេះ គឺជាផ្នែកមួយដែលអាចជួយសម្រួលដល់បញ្ហាផ្លូវអារម្មណ៍របស់ពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព ហើយរូបលោកពេញចិត្តក្នុងការផ្តល់ជូនសេវានេះដោយមិនគិតថ្លៃអ្វីទាល់តែសោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post:
ចាក់បញ្ចាំងមិនទាន់បានមួយសប្តាហ៍ផង រឿង «John Wick» វគ្គ៤ រកចំណូលបានរហូតដល់ ១៣៧.៥លានដុល្លារ ជុំវិញពិភពលោក
- BY
- Naren
- March 27, 2023

(បរទេស)៖ ភាពយន្តបែបវាយប្រហារ «John Wick: Chapter 4» ត្រូវបានគេដឹងថា បានសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនាថ្មីៗនេះ ហើយគិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ រកចំណូលបានរហូតដល់ ១៣៧.៥លានដុលា្លរជុំវិញពិភពលោក ពោលគឺចំណូលនេះរកបាន ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនទាន់គ្រប់មួយសប្តាហ៍ផង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ខ្សែភាពយន្ត «John Wick: Chapter 4» រកចំណូលបានចំនូន ៧៣.៥លានដុល្លារ នៅអាមេរិកខាងជើង និង៦៤លានដុល្លារ ពីបណ្តាប្រទេសនានា ដែលធ្វើឲ្យចំណូលសរុបទូទាំងពិភពលោករកបាន ១៣៧.៥លានដុល្លារ។ ភាពយន្តបែបបាញ់ប្រហារ «John Wick» វគ្គ៤ គឺមានរយៈពេល ២ម៉ោង ៤៩នាទី ហើយចំណាយប្រាក់ក្នុងការផលិត យ៉ាងតិច១០០លានដុល្លារ។
ក្នុងវគ្គទីបួននេះ តួអង្គ Wick បានរកឃើញវិធីក្នុងការកម្ចាត់បក្សដែលគ្រប់គ្រងបណ្ដាញឃាតករ និងឧក្រិដ្ឋជននៅជុំវិញពិភពលោក ដើម្បីអាចទទួលបានសេរីភាពមកវិញ។ យ៉ាងណាក្ដីតួអង្គ Wick (វីក) ត្រូវកម្ចាត់សត្រូវដ៏មានអំណាចម្នាក់ជាមុនសិន ដែលសត្រូវម្នាក់នេះធ្លាប់ជាមិត្តចាស់របស់ខ្លួន គឺសម្តែងដោយកំពូលតារាហុងកុងកុំកុំ ឬ Donnie Yen៕ ផ្តល់សិទិ្ធដោយ៖ Fresh News
- Share This Post: