មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Rupert Murdoch នឹងរៀបការជាលើកទី៥ ក្នុងអាយុ៩២ឆ្នាំ
មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Rupert Murdoch នឹងរៀបការជាលើកទី៥ ក្នុងអាយុ ៩២ឆ្នាំ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយអាមេរិកនឹងរៀបការជាមួយ លោកស្រី Ann Lesley Smith អាយុ៦៦ឆ្នាំដែលជាស្ត្រីម៉េម៉ាយ។ លោក Murdoch បាននិយាយថា ការរៀបការនេះនឹងក្លាយជាការរៀបការលើកចុងក្រោយ។
មហាសេដ្ឋីអាមេរិករូបនេះ មានកូន៦នាក់ពីអាពាហ៍ពិពាហ៍៣លើកដំបូងរបស់គាត់ ។ ភរិយាទីបួនរបស់គាត់គឺជាអតីតតារាម៉ូដែល Jerry Hall អ្នកទាំងពីរបានលែងលះគ្នានៅឆ្នាំ២០២២។
មហាសេដ្ឋី Rupert Murdoch បានជួបគូដណ្តឹងរបស់គាត់នៅខែកញ្ញា ឆ្នាំ២០២២ នៅចម្ការទំពាំងបាយជូរមួយ ដោយគ្រោងរៀបការនៅរដូវក្តៅខាងមុខនេះ ដែលជាការរៀបការលើកទី៥របស់លោក។ លោក Murdoch គឺជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិរាប់រយ រួមទាំងកាសែត និងស្ថានីយ៍ទូរទស្សន៍ល្បីៗដូចជា Wall Street Journal, New York Post និង Fox News (សហរដ្ឋអាមេរិក), The Sun និងស្ថានីយ៍ទូរទស្សន៍ The Times (អង់គ្លេស)៕



