SEA GAMES March 23, 2023

ក្រសួងអប់រំ ចេញសេចក្តីប្រកាសពីការឈប់សម្រាកក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

Naren

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនានេះ បានចេញសេចក្តីប្រកាសពីការឈប់សម្រាកក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣។

ក្រសួងអបរំបានបញ្ជាក់ថា ដើម្បីជាការចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ខាងលើក្រសួងសូមណែនាំមានដូចជា៖

១៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣

២៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមការគួរ។

៣៖ គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣៕

សូមអានសេចក្តីប្រកាសនៅខាងក្រោម៖