ព័ត៌មានជាតិ May 28, 2021

រដ្ឋបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត

Khmerpress

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ បន្ថែមទៀត បន្ទាប់ពីបានធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៥។

អ្នកជំងឺកូវីដ១៩ ថ្មីត្រូវបានរកឃើញនៅ ១៖ ស្រុកពារាំង ចំនួន១នាក់, ២៖ ស្រុកបាភ្នំ ចំនួន២នាក់, ៣៖ ស្រុកកំចាយមារ ចំនួន១នាក់, ៤៖ ស្រុកព្រះស្តេច ចំនួន៣នាក់ និង៥៖ ស្រុកកំពង់ត្របែក ចំនួន៣នាក់។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ជាថ្មីម្តងទៀត រដ្ឋាបាលខេត្តព្រៃវែង បានអំពាវនាចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕ ផ្តល់សិទ្ធិដោយ៖ freshnews