គន្លឹះដើម្បីថែរក្សាសុខភាព នៅពេលធ្វើការក្រោមអាកាសធាតុក្តៅខ្លាំង
(សុខភាព)៖ អាកាសធាតុឡើងក្តៅខ្លាំង អាចបង្កគ្រោះថ្នាក់ ផលវិបាកនៃអាកាសធាតុក្តៅខ្លាំង ប៉ះពាល់ដល់សុខភាព ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ប្រសិនបើអ្នកជាបុគ្គលិកការិយាល័យ ធ្វើការតែនៅក្នុងម៉ាស៊ីនត្រជាក់នោះមិនសូវមានបញ្ហានោះទេ ប៉ុន្តែបើអ្នកធ្វើការនៅខាងក្រៅក្នុងអាកាសធាតុក្តៅនោះ ពិតជាមានហានិភ័យខ្លាំងប្រសិនបើអ្នកមិនមានវិធីសាស្ត្រក្នុងការការពាររក្សាភាពត្រជាក់របស់ខ្លួនដើម្បីសុខភាពរបស់លោកអ្នក។

ដោយចងចាំថាទាំងនេះគឺជាគន្លឹះដើម្បីការពារអ្នកដែលធ្វើការក្រោមអាកាសធាតុក្តៅខ្លាំង៖
រក្សាជាតិទឹក
ករណីខ្សោះជាតិទឹកធ្ងន់ធ្ងរអាចបង្កជាអាការៈគ្រុនក្ដៅនិងព្រឺរងារ។ ដូច្នេះការផឹកទឹកគឺជាសកម្មភាពដ៏ល្អបំផុតដែលអ្នកអាចធ្វើដើម្បីការពារផលប៉ះពាល់នៃកំដៅថ្ងៃ។ ការបែកញើសធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹក។ ដូច្នេះកំណត់កាលវិភាគផឹកហើយត្រូវប្រាកដថាអ្នកមានសារជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន។
សម្រាកឱ្យបានច្រើន
រកពេលសមស្របណាមួយដើម្បីឱ្យចៀសឆ្ងាយពីពន្លឺព្រះអាទិត្យ កុំធ្វើការហួសប្រមាណ តាមដានសុខភាពរបស់អ្នកជានិច្ចហើយព្យាយាមកុំឱ្យត្រូវថ្ងៃខ្លាំងរហូតដល់ហត់ខ្លាំង។
ស្លៀកពាក់ឱ្យជិតៗ ឬខោអាវរលុង ពាក់មួកបាំងថ្ងៃ
ប្រសិនបើក្រុមហ៊ុនរបស់អ្នកមិនកំណត់ក្នុងការស្លៀកពាក់ទេ អ្នកអាចស្លៀកពាក់ខោអាវរលុងៗឱ្យមានខ្យល់ចេញចូល។ ពាក់មួកដែលគ្របត្រចៀក និងផ្នែកខាងក្រោយនៃក។
ប្រើកន្សែងសើម
នៅពេលធ្វើការក្រោមកម្តៅថ្ងៃក្តៅខ្លាំង អ្នកគួរតែបន្ថែមជាតិសំណើមបន្ថែមបន្តិចដោយជូតខ្លួនដោយកន្សែងសើមធម្មតា ឬកន្សែងត្រជាក់ដែលអ្នកទុកនៅក្នុងទូទឹកកក។
កុំភ្លេចប្រើឡេការពារកម្តៅថ្ងៃ
ការរក្សាភាពត្រជាក់មិនមែនជាកង្វល់តែមួយគត់របស់អ្នកនៅពេលធ្វើការក្រោមពន្លឺព្រះអាទិត្យទេ។ ត្រូវថ្ងៃក្តៅខ្លាំងអាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរផងដែលបណ្តាលឱ្យមហារីកស្បែក។ ដើម្បីទប់ទល់នឹងគ្រោះថ្នាក់នេះអ្នកគួរតែប្រើឡេការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ៕
ប្រភព៖ www.hse.gov.uk