ស្ថានីយ៍ទូរទស្សន៍ហុងកុង TVB ប្រកាសបញ្ឈប់បុគ្គលិក២០០នាក់
(ហុងកុង)៖ ស្ថានីយ៍ទូរទស្សន៍ហុងកុង TVB បាននិយាយថា ខ្លួនត្រូវបង្ខំកាត់បន្ថយបុគ្គលិក ដើម្បីសន្សំថ្លៃប្រតិបត្តិការ។ នៅថ្ងៃទី២៤ ខែមីនា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា TVB បានប្រកាសថានឹងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៥% ស្មើនឹង២០០នាក់។ យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២០ TVB មានបុគ្គលិកចំនួន ៣,៩០៧ រួមទាំងសិល្បករជាប់កិច្ចសន្យា និងបុគ្គលិកនៅក្រុមហ៊ុនក្នុង និងក្រៅទីក្រុងហុងកុង។
យោងតាមប្រធាន TVB លោក Hua Dao បានឱ្យដឹងថា ស្ថានីយ៍ទូរទស្សន៍បន្តកត់ត្រាការខាតបង់នៅឆ្នាំ២០២២មូលហេតុគឺដោយសារឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មមិនដូចការរំពឹងទុក ហើយគម្រោងវិនិយោគជាច្រើនក៏បរាជ័យ។ មុនពេលរលកនៃវិបត្តិសេដ្ឋកិច្ច និងការងើបឡើងវិញយឺតនៃឧស្សាហកម្មកម្សាន្តបន្ទាប់ពីការរាតត្បាត Covid-19 នៅហុងកុង TVB ត្រូវបានបង្ខំឱ្យកាត់បន្ថយការចំណាយ។
មិនត្រឹមតែបញ្ឈប់បុគ្គលិកទេ ក្រុមហ៊ុនផលិតភាពយន្តដ៏ល្បីមួយនេះក៏បានប្រកាសថានឹងឈប់ផលិតគម្រោងភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលមានការវាយតម្លៃទាបផងដែរ។ លោក Hua Dao បាននិយាយថា TVB មានបំណងសន្សំប្រាក់ចំនួន ២៦០លានហុងកុង (៣៣.១លានដុល្លារអាមេរិក ) នៅឆ្នាំនេះ ដើម្បីរក្សាតុល្យភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើងវិញ។
TVB បង្កើតឡើងក្នុងឆ្នាំ១៩៥៧ គឺជាទូរទស្សន៍ចាស់បំផុតនិងល្បីបំផុតក្នុងប្រទេសចិន ជាពិសេសរឿងភាគដែលផលិតដោយ TVB បានក្លាយជារឿងល្បីល្បាញ និងមានឥទ្ធិពលពាសពេញអាស៊ី។ អស់រយៈពេលជាង៥០ឆ្នាំមកនេះ TVB ក៏ជាកន្លែងដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងលើកតម្កើងតារាដែលមានទេពកោសល្យជាច្រើនជំនាន់សម្រាប់ភាពយន្តហុងកុង។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ TVB តែងតែស្ថិតក្នុងស្ថានភាពនៃអាជីវកម្មដែលធ្វើឲ្យខាតបង់។ ចាប់ពីឆ្នាំ២០១៩រហូតមកដល់ពេលនេះ ស្ថានីយបានបញ្ឈប់ការងារជាច្រើនផងដែរ៕



