ព័ត៌មានជាតិ

សប្តាហ៍នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបានចំនួន ១២គ្រឿងថែមទៀត

BY
Khmerpress
March 25, 2023
សប្តាហ៍នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបានចំនួន ១២គ្រឿងថែមទៀត

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ខ្លួនបាន ចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១២គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៨គ្រឿង និងចង្កូតស្តាំ៤គ្រឿង។

រថយន្តទាំងនោះរួមមាន៖
១-រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 និងទំហំស៊ីឡាំង 2500CC
២-រថយន្តម៉ាក Mercedes Benz GL350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2013 និងទំហំស៊ីឡាំង 3000CC
៣-រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៧
៤-រថយន្តម៉ាក AUDI ប្រភេទ រថយន្តទេសចរណ៍ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៧
៥-រថយន្តម៉ាក LEXUS GS300 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌សឆ្នាំផលិត ២០០៧
៦-រថយន្តម៉ាក LEXUS RX400H ប្រភេទ រថយន្តទេសចរណ៍ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត ២០០៧
៧-រថយន្តម៉ាក Mercedes Benz S550 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០០៧
៨-រថយន្តម៉ាក Ford Ranger XLT ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2015 និងទំហំស៊ីឡាំង 2200CC
៩-រថយន្តម៉ាក Nissan march ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌សឆ្នាំផលិត ២០១៤
១០-រថយន្តម៉ាក Misubishi ប្រភេទរថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ទឹកប្រាក់ ឆ្នាំផលិត ២០១៧
១១-រថយន្តម៉ាក Misubishi Triton ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ស ឆ្នាំផលិត ២០១២
១២-រថយន្តម៉ាក TOYOTA VIOS ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៣

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: