Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    វ៉ាក់សាំងជិត៥សែនដូស ប្រភេទ Pfizer ជំនួយរបស់អាមេរិកតាមរយៈ COVAX Facility បានដឹកមកដល់កម្ពុជាហើយ

    BY Khmerpress March 28, 2023
    វ៉ាក់សាំងជិត៥សែនដូស ប្រភេទ Pfizer ជំនួយរបស់អាមេរិកតាមរយៈ COVAX Facility បានដឹកមកដល់កម្ពុជាហើយ

    (ភ្នំពេញ)៖ វ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) អង្គការ UNICEF បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២៣នេះ។

    លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង​ជំនួយរបស់សហរដ្ឋអាមេរិកតាម​រយៈ COVAX Facility ដែលទទួល​បាន​ការ​អនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យ​ទទួល​យកជាដំណាក់​កាល​ៗចំនួន ១លាន​ដូសសិន ឥទ្បូវនេះវ៉ាក់សាំងជំហាន​ទី១ ចំនួន ៤៩៨,២៤០ ដូសប្រភេទ Pfizer បាន​មកដល់កម្ពុជានៅ​វេលាម៉ោង ២៣៖០០នាទី​យប់​នេះ តាម​ជើង​យន្តហោះកាតា»។

    ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក យន្តការកូវ៉ាក់ អង្គការសុខភាពពិភពលោក (WHO) និងដៃគូផ្សេងៗទៀត ដែលសហការសម្របសម្រួលទាំងបច្ចេកទេស និងថវិកា ជំរុញឲ្យកម្ពុជា បានទទួលនូវវ៉ាក់សាំងកូវីដ-១៩ ទាន់ពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: