ព័ត៌មានជាតិ May 28, 2021

រដ្ឋបាលខេត្តស្វាយរៀង បដិសេធចំពោះការបញ្ចេញបញ្ចូលសម្លេង ដែលអ្នកថតវីដេអូកម្មករ-កម្មការិនី ពេលកំពុងរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក

Khmerpress

ខេត្តស្វាយរៀង៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ចាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសបុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់អោយបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុង ដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២១នេះគឺ៖

ទី១.ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក​ និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។

ទី២.ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតអោយពួកគាត់ចាកចេញទៅលំនៅដ្ឋាន ដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។

ទី៣.អ្នកដែលរកឃើញវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត។

ចំពោះការបញ្ចេញបញ្ចូលសម្លេងដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មកដើរចេញ និងអធ្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។

ដូច្នេះ រដ្ឋបាលខេត្តសូមផ្តាំផ្ញើដល់បងប្អូនកម្មករ-កម្មការិនី ដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង