Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានបង្ហោះវីដេអូមិនសមរម្យរបស់នារីម្នាក់ ដែលធ្លាប់ផ្ញើឲ្យខ្លួនមើល

BY Khmerpress March 30, 2023
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានបង្ហោះវីដេអូមិនសមរម្យរបស់នារីម្នាក់ ដែលធ្លាប់ផ្ញើឲ្យខ្លួនមើល

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បន្ទាប់ពីគំរាមបង្ហោះវីដេអូអាក្រាតកាយរបស់នារីម្នាក់ ដែលធ្លាប់ផ្ញើឲ្យខ្លួនមើលតាម Facebook។ ការគំរាមបង្ហោះនេះ ធ្វើឡើងដោយសារតែខឹងនារីរងគ្រោះ ឈប់ផ្ញើវីដេអូអាក្រាតកាយឲ្យខ្លួនមើលទៀត។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យដែលគំរាមបង្ហោះវីដេអូអាក្រាតកាយនារីរងគ្រោះនេះ ឈ្មោះ នៅ ចិន្តា អាយុ៣១ឆ្នាំ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល។

ចម្លើយសារភាពរបស់ជនសង្ស័យ បានអះអាងថា អំឡុងឆ្នាំ២០២០ ខ្លួនប្រើប្រាស់គណនី Facebook ឈ្មោះ Hea Da បានទាក់ទងស្គាល់គ្នា ព្រមទាំងលេងឆាតជាមួយជនរងគ្រោះអាយុ១៦ឆ្នាំ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បន្ទាប់ខ្លួនបានលួងលោមឲ្យជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យមើល។

លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានគំរាមឲ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។ នៅពេលនោះ បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា (បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង)។

ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: