SEA GAMES March 31, 2023

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «សម្តេចតេជោ បញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្គេម ៣២ នៅកម្ពុជាទេ»

Naren

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេម លើកទី៣២ ដែលកម្ពុជាធ្វើជាផ្ទះ។

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យសាធារណជនចូលមើលកីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់ រួមទាំងពិធីបើក-បិទផងដែរ។

សូមរំលឹកថាការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៥០ភាគរយ ក្នុងចំណោមសមាជិកទាំង១០ប្រទេស៕