ព័ត៌មានជាតិ March 31, 2023

សម្តេចតេជោ ហ៊ុន សែន ហាមមន្ត្រីចេញទៅក្រៅប្រទេស ចាប់ពីខែមិថុនា

Naren

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហាមមន្ត្រីចេញទៅក្រៅប្រទេសចាប់ពីខែមិថុនា ឆ្នាំ២០២៣។ ការណែនាំ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល បានឱ្យដឹងថា ការហាមនេះ ដោយសារចាប់ពីខែមិថុនាទៅ មន្ត្រីជាប់រវល់​បំពេញ​ការងារច្រើននៅមូលដ្ឋាន។ ចំណែកការងារក្រៅប្រទេសសម្តេចណែនាំទុក​ឱ្យ​មន្ត្រីទូតជាអ្នកបំពេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News