Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ស្អែកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹករយៈពេល៦ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

    BY Naren March 31, 2023
    ជូនដំណឹង! ស្អែកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹករយៈពេល៦ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

    ​​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក ក្នុង​សង្កាត់​គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេល ៦ម៉ោង នៅ​យប់​ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង​៨យប់ ដល់ម៉ោង២ទាបភ្លឺយប់។

    យោងតាមសេចក្តីជូន​ដំណឹងការផ្អាក​ការផ្គត់ផ្គង់​នេះ គឺដើម្បីធ្វើការជីកកាត់ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០ម ទៅទំហំ២៥០មម នៅលើផ្លូវលេខ៥៥P(១០១៩) គ្រោងបញ្ជូនសម្ពាធទឹកមកពីរោងចក្រផលិតទឹកស្អាតបាក់ខែង ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៦២P(១៩៦៦) រហូតដល់ផ្លូវលេខ២៦P(១៩៦៨) ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ ។

    ការងារជីកកាត់ ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០មម ទៅទំហំ២៥០មម ខាងលើនេះតម្រូវឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា០៦ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០២:០០នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនេះរួច៕

    Share This Post: