Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនធំៗចំនួន១០ នៅទីក្រុងហុងកុង នឹងមកវិនិយោគនៅកម្ពុជា

    BY Naren April 1, 2023
    អភិបាលខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនធំៗចំនួន១០ នៅទីក្រុងហុងកុង នឹងមកវិនិយោគនៅកម្ពុជា

    (ហុងកុង, ចិន)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនៈកិច្ចនេះ លោកអភិបាលខេត្ត បានជួបជាមួយប្រធានធំៗ នៃម្ចាស់ក្រុមហ៊ុន រោងចក្រចំនួន១០ ដែលបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអភិបាលខេត្ត និងប្រតិភូ។

    លោកបានថ្លែងថា ដោយសារតែពេលពេលវេលា នៃការបំពេញទស្សនកិច្ចនេះមានរយៈពេលខ្លី ដូច្នេះសមាគមវិនិយោគ និងរៀបចំឲ្យប្រតិភូជួបជាមួយអ្នកវិនិយោគមួយចំនួនធំទៀតនៅហុងកុង នៅពេលក្រោយនឹងគោរពអញ្ជើញលោកអភិបាលខេត្ត ឡើងថ្លែងសុន្ទរកថា អំពីសក្តានុពល និងភាពអំណោយផលជាច្រើន សម្រាប់ឱកាសវិនីយោគនៅទឹកដីខេត្តកំពង់ស្ពឺ ជាមួយអ្នកវិនិយោគប្រមាណ៥,០០០នាក់ ដែលជាសមាជិករបស់សមាគម។

    ថ្មីៗនេះទោះបីសេដ្ឋកិច្ចពិភពលោក បានជួបវិបត្តិយ៉ាងណាក្តី ក៏មានអ្នកវិនិយោគស្រាប់នៅក្នុងខេត្តកំពង់ស្ពឺ មិនបានដកក្រុមហ៊ុន និងរោងចក្រពីខេត្តកំពង់ស្ពឺឡើយ ទោះបីមានការខាតបង់ខ្លះក៏ដោយ។

    នៅក្នុងអំឡុងឆ្នាំ២០១៧ ក្រុមហ៊ុនចំនួន២ ដែលបានវិនិយោគវិស័យផលិតកាបូបសម្លៀក និងបំពាក់ម៉ាកល្បីៗធ្លាប់បានបណ្ដុះបណ្ដាលដល់កម្មករ កម្មការិនីជនជាតិខ្មែរ ដែលមិនទាន់មានជំនាញ និងបទពិសោធន៍ ក្នុងការផលិតរហូតទទួលបានបទពិសោធន៍ និងបច្ចេកទេសលើជំនាញទាំងនេះ។ ទន្ទឹមនេះម្ចាស់ក្រុមហ៊ុន ក៏បានថ្លែងអំណរគុណចំពោះ លោកអភិបាលដែលបានគាំទ្រ និងសម្របសម្រួល ឲ្យក្រុមហ៊ុនដំណើការបានល្អប្រសើរ ដែលអាចាត់ទុកថា លោកជាកន្ទុយនាគរបស់ក្រុមហ៊ុន។

    ចំពោះមុខនេះ មានក្រុមហ៊ុននៅហុងកុងចំនួន១០ បានសម្រេចចិត្តទៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខ ដោយមូលហេតុធំបំផុត គឺដោយសារមានការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ជាពិសេសនយោបាយច្បាស់លាស់ ទាំងនៅលើឆាកជាតិ និងនៅលើឆាកអន្តរជាតិ។

    ក្នុងចំណោមក្រុមហ៊ុនទាំង១០នេះ មានក្រុមហ៊ុន១ ផ្ដោតសំខាន់ទៅលើការកែច្នៃសំណល់ប្លាស្ទិច សម្រាមដែលបោះចោលសម្រាប់កែច្នៃធ្វើជាការ៉ូ ក្តារបន្ទះ…។ល។ សម្រាប់តុបតែងលម្អអគារ សម្ភារសំណង់ និងសម្ភារៈប្រើប្រាស់ផងដែរ។ ក្រុមហ៊ុននេះ បានវិនិយោគនៅបណ្តាប្រទេសមួយចំនួនរួចហើយផងដែរ ជាពិសេសសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: