តន្ត្រីករជប៉ុន ម្ចាស់ពានរង្វាន់ Oscar លោក Ryuichi Sakamoto បានទទួលមរណភាពក្នុងវ័យ៧១ឆ្នាំ ដោយសារជំងឺមហារីក
(ជប៉ុន)៖ លោក Ryuichi Sakamoto ដែលជាអ្នកនិពន្ធជនជាតិជប៉ុន ដែលឈ្នះពានរង្វាន់អូស្ការដ៏ល្បីល្បាញ សម្រាប់ស្នាដៃរបស់លោកមានចំណងជើងថា «The Last Emperor», «Merry Christmas Mr. Lawrence» នោះ បានទទួលមរណភាពក្នុងអាយុ ៧១ឆ្នាំ នេះបើយោងតាមកាសែត Yomiuri Shimbun ដោយត្រូវបានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
កើតនៅឆ្នាំ១៩៥២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន អ្នកនិពន្ធរូបនេះបានរីករាយនឹងតន្ត្រីរបស់លោក មានចំណងជើងថា «The Beatles» ក្នុងវ័យដំបូងរបស់លោក ក៏ដូចជាតន្ត្រីបុរាណដ៏អស្ចារ្យដូចជា Bach ហើយបន្តបន្ទាប់មកទៀត លោកក៏មានតន្ត្រីជាច្រើនដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីជាបន្តបន្ទាប់។ Sakamoto បានសរសេរហើយបានសម្តែងជាមួយ David Bowie ក្នុងខ្សែភាពយន្តឆ្នាំ១៩៨៣ «Merry Christmas, Mr. Lawrence»។ បួនឆ្នាំក្រោយមក លោកបានឈ្នះពានរង្វាន់ធំៗដូចជា Golden Globe» និង «Oscar» សម្រាប់ស្នាដៃរបស់លោក មានចំណងជើងថា «The Last Emperor»។
តារាជើងចាស់រូបនេះ បានស្លាប់នៅថ្ងៃទី២៨ ខែមីនា បន្ទាប់ពីប្រយុទ្ធនឹងជំងឺមហារីក។ នេះបើតាមក្រុមអ្នកគ្រប់គ្រងរបស់លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ និងបានបន្ថែមថា ពិធីបុណ្យសពតារារូបនេះ មានការចូលរួមដោយគ្រួសារ និងមិត្តជិតស្និទ្ធតែប៉ុណ្ណោះ តបទៅតាមការស្នើសុំរបស់ Ryuichi Sakamoto ផ្ទាល់៕ ផ្តល់សិទ្ធិដោយ៖ Fresh News


