តោះទៅលេងអង្គរសង្ក្រាន្ត! រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ១០០គ្រឿង ដឹកបងប្អូនឥតគិតថ្លៃ ទៅកាន់ខេត្តសៀមរាប រយៈពេល៥ថ្ងៃ
(ភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងនោះផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តសៀមរាប បងប្អូនអាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ២០២៣ ដែលរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងរហូតដល់ទៅ១០០គ្រឿង។
ដោយ ភ្នំពេញ – សៀមរាប ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ : ខណ្ឌជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា OCIC) និង សៀមរាប – ភ្នំពេញ ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ : បុរីរដ្ឋបាលខេត្តសៀមរាប , វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ ម៉ែត្រ)។

សូមបន្ថែមផងដែរថា ការផ្តល់ជូនការដឹកជញ្ជូនឥតគិតថ្លៃនេះក៏មានទៅតាមបណ្តាខេត្តមួយចំនួនដូចមានភ្ជាប់ជូនខាងក្រោមនេះ៕ ប្រភព៖រដ្ឋបាលខណ្ឌជ្រោយចង្វារ


