សាលាសង្កាត់ ស្ទឹងមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានកម្មករចំនួន ៥៣នាក់ បានឆ្លងកូវីដ១៩នៅទីនោះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដែលមានសមាសភាពចូលរួម៖
១. លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យ១
២. លោកអនុ.ឯក សន ភឿន នាយប៉ុស្តិ៍ស្តីទី ស្ទឹងមានជ័យ១
៣. លោក ស៊ឹម ចន្ថា ក្រុមប្រឹក្សា សង្កាត់ស្ទឹងមានជ័យ១ ។
៤. លោក ដុះ គឹមឈី ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ១ ។
៥. លោក សាំង ស៊ីណា នាយរងប៉ុស្តិ៍។
៦. លោក អ៊ុក មនោ ក្រុមប្រឹក្សា សង្កាត់ស្ទឹងមានជ័យ១ ។
៧. លោក ប៉ិច សំណាង មេភូមិទ្រា២ ។
៨. លោក ស ពុទ្ធា ម្ចាស់ឃ្លាំង ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថាទីតាំងនេះ មានករណី រកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ សរុបចំនួន (៥៣នាក់) ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជៈ ខារ៉ាបាវ ដែលបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានដឹកនាំធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនអោយបងប្អូនប្រជាពលរដ្ឋដែរនៅក្បែរនោះនិងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ ម្យ៉ាងវិញទៀតអ្នកដែរបានពិនិត្យរួចហើយ(ធ្វើតេស្ត)គឺតំរូវអោយធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ ៕ ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ