Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ណែនាំឱ្យបញ្ចៀសការរឹបអូសទ្រព្យសម្បត្តិ និងចាប់ចងប្រជាពល​រដ្ឋជាប់កម្ចីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយគ្មានលទ្ធភាពសងពិតប្រាកដ

    BY Khmerpress April 8, 2023
    សម្តេចតេជោ ណែនាំឱ្យបញ្ចៀសការរឹបអូសទ្រព្យសម្បត្តិ និងចាប់ចងប្រជាពល​រដ្ឋជាប់កម្ចីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយគ្មានលទ្ធភាពសងពិតប្រាកដ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហា​កម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចង​ប្រជាពលរដ្ឋដែលបានជាប់កម្ចីឥណទានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

    តែសម្តេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ អនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលញុះញង់ និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: