លោក ចូ បៃឌិន ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានឲ្យដឹងថា រូបលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសានេះ។ ការបង្ហើបពីផែនការដ៏ធំនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក ចូ បៃឌិន បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី NBC’s Today Show កាលពីដើមសប្តាហ៍នេះ។
បើតាមលោក ចូ បៃឌិន បានបញ្ជាក់ថា ទាំងរូបលោក និងលោកអនុប្រធានាធិបតី កាម៉ាឡា ហារីស សុទ្ធតែមានគម្រោងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីដូចគ្នា តែសេចក្តីប្រកាសជាផ្លូវការមិនទាន់រៀបចំធ្វើឡើងនៅឡើយទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះលោកប្រធានាធិបតី ចូ បៃឌិន មានអាយុ ៨០ឆ្នាំ ហើយក្នុងករណីដែលរូបអាចជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀតនោះគឺវាមានន័យថា លោកនឹងបន្តធ្វើការងារជាប្រធាធិបតីរហូតដល់អាយុ ៨៥ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

