Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    TOP NEWS: Guinness World Records ប្រកាសដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជាលើទឹកដីអង្គរ ដែលមានចំនួនជិត ៤លានបេះដូង

    BY Khmerpress April 11, 2023
    TOP NEWS: Guinness World Records ប្រកាសដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជាលើទឹកដីអង្គរ ដែលមានចំនួនជិត ៤លានបេះដូង

    (សៀមរាប)៖ នៅទីបំផុត! Guinness World Records នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅតាម Channel Telegram យ៉ាងដូច្នេះថា «គណៈកម្មការកំណត់ត្រាពិភពលោក (Guinness world record) បានប្រកាសថា កម្ពុជាជាប្រទេសដែលមាន អ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាបំបែកកំណត់ត្រា ពិភពលោកថ្មី តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់ ៣៩១៧៨០៥ តួលេខនេះគឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេស ដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣៧០៤ បេះដូង»។

    បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ​ បងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងយុវជនគ្រប់ទិសទីរួចមក​ ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: