Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់អាណត្ដិទី២

    BY Khmerpress April 12, 2023
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់អាណត្ដិទី២

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់អាណត្តិទី២។

    ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អភិបាលខេត្ដចំនួន៣រូប ដែលត្រូវបានតែងតាំង សម្រាប់អាណត្តិទី២ នោះរួមមាន៖

    *ទី១៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
    *ទី២៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
    *ទី៣៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

    ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: