Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រៃសណីយ៍​ បំពាក់​ Wi-Fi ល្បឿនលឿន​ ១៦ទីតាំង​ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ អោយភ្ញៀវទេសចរប្រេីសេរីឥតគិតថ្លៃ

    BY Khmerpress April 12, 2023
    ក្រសួងប្រៃសណីយ៍​ បំពាក់​ Wi-Fi ល្បឿនលឿន​ ១៦ទីតាំង​ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ អោយភ្ញៀវទេសចរប្រេីសេរីឥតគិតថ្លៃ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត។

    សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ១៦ទីតាំង ហេីយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណៈរបស់ក្រសួង៖ https://mptc.gov.kh/public-wifi

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

    Share This Post: