រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ
(សៀមរាប)៖ រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប១០ឆ្នាំ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងសំខាន់ៗ ដូចជា បរិវេណមុខប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី ផ្លូវ៦០ម៉ែត្រ សួនច្បារព្រះរាជដំណាក់ តំបន់ផាប់ស្ទីត និង តំបន់មាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប នឹង ផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដូចខាងក្រោម៖
១.កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចស្តុបសម្ដេចសង្ឃរាជទេពវង្ស ដល់ចំណុចហាងលក់ សម្លៀកបំពាក់ហ្សានដូ(Zando) និងកំណាត់ផ្លូវក្នុងតំបន់ផាប់ស្ទើត ផ្សារចាស់ ផ្លូវសុខ សាន្ត ផ្លូវផ្សាររាត្រី ផ្លូវ២ធ្នូ និងផ្លូវខាងជើងជាប់របងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដល់ចំណុចស្ពានវត្តរាជបូព៌ា និងចាប់ពីចំណុចស្ពានវត្តរាជបូព៌ា ដល់ស្ពានវត្តដំណាក់ និងបណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប
៣.កំណាក់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានវត្តរាជបូណ៌ និងចាប់ពីស្ពានវត្តរាជបូណ៌ ដល់រង្វង់មូលវត្តដំណាក់ និង បណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប
៤.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចសណ្ឋាគារនៅសន
៥.កំណាត់ផ្លូវមុខរ៉ាហ្វលមហាសណ្ឋាគារអង្គរ និងកំណាត់ផ្លូវបរិវេណសួនច្បារព្រះដំណាក់
៦.និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្ដែង (ដូចមានបង្ហាញក្នុង ២ ប្លង់ផែនទី)។
ដើម្បីជួយសម្រួល និងចៀសវាងការកកស្ទះចរាចរក្នុងភូមិសាស្ត្រក្រុងសៀមរាប រដ្ឋបាលខេត្ត រដ្ឋបាលក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅតាមចំណុច និងទីតាំងដូចមាននៅក្នុងប្លង់ផែនទីភ្ជាប់ជាមួយ ដូចជា៖
១).ទីតាំងវិទ្យាល័យ ១០ មករា ១៩៧៩
២).ដីឡូតិ៍ តារាងកីឡាបាល់ទះ (ក្រោយមន្ទីរពេទ្យកុមារអង្គរ)
៣).ចំណតរថយន្តអតីតអាងក្រពើ
៤).សាលាបឋមសិក្សា សម្តេចជាស៊ីម
៥).សាលាបឋមសិក្សាស្ទឹងថ្មី
៦).សារៈមន្ទីរជាតិអង្គរ
៧).ដីឡូតិ៍ក្រោយសារៈមន្ទីរជាតិអង្គរ
៨).ដីឡូត៍ខាងជើងសណ្ឋាគារសេនជូរី
៩).វត្តដំណាក់
១០).សាលាបឋមសិក្សាវត្តបូព៌
១១).វត្តពោធិ៍សង្ក
១២).វត្តព្រះឥន្ទកោសា
១៣).វត្តព្រះឥន្ទកោសីយ៍
១៤).ទីតាំងនៅមុខផ្សារកុងតឺន័រ
១៥).សាលាបឋមសិក្សា វត្តកេសារារាម
១៦).អតីតសាលាខេត្ត
១៧).មុខសណ្ឋាគារតាព្រហ្ម
១៨).អតីតមន្ទីរអប់រំ យុវជន និង កីឡាខេត្ត
១៩).វិទ្យាល័យអង្គរ
២០).ផ្លូវខេមរភូមិន្ទ (ចតមួយចំហៀងផ្លូវ)
២១).ផ្លូវបេតុង (ម្ដុំយានដ្ឋាន ស្រីញ៉េប) និងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចតាមភាពជាក់ស្ដែង។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងស្នងការដ្ឋាននគរបាលខេត្ត ទូរស័ព្ទលេខ ០១៧ ៥០៤ ៩៩៩ ០១២ ២១៧ ៣៨៨ និងរដ្ឋបាលក្រុងសៀមរាប ទូរស័ព្ទលេខ ០១២ ៤៣១ ៨១៨/០៦៩ ៣១៣ ១៥៥។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ ប្រភេទដែលនៅតាមតំបន់រៀបចំកម្មវិធីខាងលើ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងយោគយល់អធ្យាស្រ័យតាមការគួរ៕


