សិល្បៈ April 12, 2023

តារាចម្រៀង ម៉េង កែវពេជ្ជតា ឆ្ងល់ថា ខ្លួននៅច្រៀងបាន ប៉ុន្តែបែរជាព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ មិនមានវត្តមានខ្លួនសម្តែង

Naren

(ភ្នំពេញ)៖ តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា បានចោទជាសំណួរឆ្ងល់ថា ដោយអ្នកនាងនៅបង្ហើរសំនៀងបាន ប៉ុន្តែបែរជានៅឆ្នាំ២០២៣ដែលព្រឹត្តិការណ៍ថ្នាក់ជាតិធំៗដូចជាអង្គរសង្ក្រាន្ត និងសុីហ្គេម បែរជាមិនមានវត្តមានរបស់ខ្លួនសម្តែងទៅវិញ។

អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា «ឡាយល្ងាចមិញ​ មានហ្វ៊ែនសួរច្រេីនដងណាស់ថា​ ​ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់​ ? អាយដលអត់បានទៅទេ​ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ​ ឆ្ងល់ដែរ​ Sea Game ក៏អត់​ សង្ក្រាន្តអង្គរក៏អត់​ តេីខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា​ បេីខ្ញុំនៅជំទាលច្រៀងបាននៅឡេីយ​?»។

ក្រោយពីបានបង្ហោះសារបែបនេះ ក៏មានមហាជនជាច្រើនសម្តែងការសោកស្តាយ ដោយមានការលើកឡើងថាពិតជាសោកស្តាយដែលកម្មវិធីថ្នាក់ជាតិធំៗបែរជាមិនមានវត្តមានរបស់អ្នកនាងសម្តែង៕