Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សារមន្ទីរជាតិកម្ពុជា មានអាយុ ១០៣ឆ្នាំហើយ ក្រោយត្រូវបានសម្ពោធដោយព្រះបាទស៉ីសុវត្ថិ នៅឆ្នាំ១៩២០

    BY Naren April 13, 2023
    សារមន្ទីរជាតិកម្ពុជា មានអាយុ ១០៣ឆ្នាំហើយ ក្រោយត្រូវបានសម្ពោធដោយព្រះបាទស៉ីសុវត្ថិ នៅឆ្នាំ១៩២០

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សារមន្ទីរជាតិកម្ពុជា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានអាយុកាល ១០៣ឆ្នាំហើយ។ សារមន្ទីរជាតិ ត្រូវបានកសាងនៅថៃ្ងទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៉ីសុវត្ថិ។

    នៅខាងក្នុងសារមន្ទីរជាតិ មានតម្កល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា បុរាណវិទ្យាខ្មែរ។

    សារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧ ក្នុងសម័យអាណានិគមបារាំងមកលើកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះ George Groslier ដែលមានបណ្ដោយ៥៤ម៉ែត្រ និងជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។

    ពិធីសម្ពោធ ត្រូវបានប្រព្រឹត្តទៅនៅថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៉ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និងចំពោះមុខលោកហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយ សារមនី្ទរជាតិ មានឈ្មោះថា «សារមនី្ទរក្រុងកម្ពុជាធិបតី» ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ Albert Sarraut ទើបប្តូរឈ្មោះជា «សារមនី្ទរអាល់ប៊ែរ សារូត»៕ ផ្តល់សិទ្ធិដោយ Fresh News

    Share This Post: