Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ក្រាន្ដវត្ដភ្នំ កំពុងដំណើរការទៅយ៉ាងរលូន នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានប្រជាពលរដ្ឋ បន្ដចូលរួមយ៉ាងច្រើនកុះករ

    BY Khmerpress April 15, 2023
    សង្ក្រាន្ដវត្ដភ្នំ កំពុងដំណើរការទៅយ៉ាងរលូន នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានប្រជាពលរដ្ឋ បន្ដចូលរួមយ៉ាងច្រើនកុះករ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅសង្ក្រាន្ដវត្ដភ្នំ ដែលរៀបចំឡើង ដោយអាជ្ញាធររាជធានីភ្នំពេញ នៅរមណីយដ្ឋានវត្តភ្នំ ដែលរហូតមកដល់រសៀលនេះ គឺតាំងពីព្រឹក រហូតមកដល់រសៀល គឺបងប្អូនប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រើនកុះករ ដើម្បីចូលរួមកំសាន្ដ។

    លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដំណើរការសង្ក្រាន្ដវត្ដភ្នំ បានប្រព្រឹត្ដទៅយ៉ាងរលូន ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ ប្រសើររបស់អាជ្ញាធរ ក្រោមការណែនាំដោយផ្ទាល់ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ។

    ជាមួយគ្នានេះ លោក ចាប ឌីណា ក៏សូមសំណូមពរបងប្អូនប្រជាពលរដ្ឋមកកំសាន្តឲ្យបានច្រើនកុះករ។ ពាក្យ «សន្តិភាព» ជាសសរស្តំរបស់របស់ប្រទេសជាតិ មនុស្សគ្រប់ៗរូប គមរប់ជាតិសាសន៏ គមរប់ស្រទាប់វណ្ណៈ ត្រូវការសន្តិភាព។

    លោកបានចាត់ទុកថា សន្តិភាព ត្រូវបានប្រដឹស្ថាន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជាជាអ្នបង្កើតនយោបាយឈ្នះ ឈ្នះ ដែលបាននាំនាវាកម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

    លោកបន្ដថា សង្រ្កាន្តឆ្នាំថ្មី មានគ្រប់ទិសទី សាលារៀន វត្តអារាម រមណីយដ្ឋាន ភូមិ ស្រុក ខេត្តរាជធានី ធ្វើឡើងយ៉ាងផុសផុល។ ការរៀបចំសង្ក្រាន្តជាលក្ខណៈប្រពៃណីតាមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    បន្ថែមពីនេះទៀត លោក ចាប ឌីណា បានឲ្យដឹងថា ពិធីនេះជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន មន្ត្រីរាជការអាចរៀបចំនៅទីតាំងអង្គភាពរបស់ខ្លួន អ្នកដែលចាកចេញពីស្រុកកំណើតទៅលេងស្រុកកំណើត រៀបចំពិធីជប់លៀង ពិធីជួបជុំមិត្តភក្ត្រតាមលទ្ធភាពរបស់ពួកគេ។

    លោកថា កត្តាខាងលើនេះហើយដែលយើងគ្រប់គ្នាត្រូវការាន្តិភាព មានស្តិភាព មានអ្វីដែលប៉ងប្រាថ្នាស្របតាមនិតិរដ្ឋ។ សន្តិភាពមានពិតនៅកម្ពុជា អ្នកអាចរក្សាសន្តិភាពបានពិតប្រាកដ គឺមានតែគណបក្សប្រជាជនតែមួយគត់ដែលហ៊ានធានា។ ថ្ងៃបោះឆ្នោតខាងមុខ យើងខ្ញុំសូមអំពាវនាវឲ្យបងប្អូនបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: