SEA GAMES April 17, 2023

សម្តេចតេជោ ហ៊ុន សែន លើកឡើងថាកីឡាករគុនខ្មែរដែលត្រូវចូលប្រកួតសុីហ្គេម មិនគួរឱ្យឡើងសង្វៀនញឹកញាប់នោះទេ ត្រូវរង់ចាំឱ្យព្រឹត្តិការណ៍ស៊ីហ្គេមបានចប់សិន

Naren

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈសារសម្លេងកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ​លើកឡើងថាកីឡាករគុនខ្មែរដែលត្រូវចូលប្រកួតសុីហ្គេម មិនគួរចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតផ្សេងៗញឹកញាប់ពេកទេ ត្រូវរង់ចាំការប្រកួតស៊ីហ្គេមបានចប់។

សម្តេចបានមានប្រសាសន៍ថា​ «កីឡាករដែលត្រូវចូលប្រកួតសុីហ្គេម មិនគួរឱ្យមានការចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ណានោះទេ ត្រូវរង់ចាំការប្រកួតស៊ីហ្គេមដល់បានចប់ បើមិនដូច្នេះទេកីឡាករដែលបានផ្គូរផ្គងសម្រាប់ចូលស៊ីហ្គេមនឹងត្រូវបាត់បង់ឱកាសនៅពេលនោះ បើសិនមានហេតុការណ៍កើតឡើង ដូចជាករណី ឈឿង ល្វៃ ដែលជើងរបស់គាត់អាចនឹងជាសះស្បើយមុនការប្រកួតសុីហ្គេមបានឬទេ»។ សម្តេចក៏បានបន្តថា «សហព័ន្ធកីឡាប្រដាល់ត្រូវយកចិត្តទុកដាក់កុំឱ្យមានការថ្លោះថ្លោយណាមួយទាក់ទងនឹងគូដែលត្រូវចូលប្រកួតនៅក្នុងសុីហ្គេមនាពេលខាងមុខ ចូលធ្វើការប្រកួតសង្វៀនកន្លែងនេះនោះ បើមិនចឹងទេយើងអាចមានបញ្ហាទាក់ទងកម្រិតជាតិ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យបងប្អូនដែលគាំទ្រវិស័យកីឡាប្រដាល់ សូមបញ្ចប់ការរិះគន់ និងវាយប្រហាគ្នាទាក់ទិន នឹងការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាបកន្លងទៅ រវាង កីឡាករឈឿង ល្វៃ និង កីឡាករថៃ៕