Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩-២៥ ខែមេសា, សីតុណ្ហភាពកើនដល់ជិត ៤០°C និងអាចមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmerpress April 18, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩-២៥ ខែមេសា, សីតុណ្ហភាពកើនដល់ជិត ៤០°C និងអាចមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

    ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
    ១៖តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
    * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ២៖តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C
    * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣៖តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
    * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: