Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ កម្ពុជា ទទួលបានទេសចរសរុបជាង១៣លាននាក់

    BY Naren April 18, 2023
    ចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ កម្ពុជា ទទួលបានទេសចរសរុបជាង១៣លាននាក់

    តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និង ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

    គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖
    − ខេត្តសៀមរាប ២.១២០.៣៧៣ នាក់
    − ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់
    − ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់
    − រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់
    − ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់
    − ខេត្តកំពត ៨៧០.៣៩៩ នាក់
    − ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់
    − ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់
    − ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់
    − ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់

    ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត៕

    Share This Post: