កីឡាការិនីស្នូកឃ័រ ស្រួង ភាវី មានក្តីរំពឹងដណ្តើមមេដាយស៊ីហ្គេម ២០២៣ និងមានគោលដៅបង្កើតក្លិបនៅកម្ពុជា
(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រកម្ពុជា ស្រួង ភាវី បានបង្ហាញថា មានក្តីរពឹងខ្ពស់ និងទំនុកចិត្តលើខ្លួនឯង អាចយកមេដាយជូនប្រទេសជាតិ និងនិងមានគោលដៅបង្កើតក្លិបនៅកម្ពុជា ដែលការលើកឡើងនេះបានឲ្យដឹងនៅពេលកីឡាការិនីឆ្នើមកម្ពុជារូបនេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមលក្ខណៈប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ស្រួង ភាវី បានបន្តថា មានរយៈពេល ១០ឆ្នាំហើយ ដែលបានកសាងកេរ្តិ៍ឈ្មោះនៅទឹកដីប្រទេសកូរ៉េ,ប៉ុន្តែលើកនេះគឺធំជាងអ្វីដែលនៅទឹកដីកូរ៉េទៀតផង, «ខ្ញុំមិនចង់អោយឱកាសដែលមកដល់នេះឃ្លាតឆ្ងាយទេ ខ្ញុំនិងយកមេដាយជូនជាតិកម្ពុជា និងប្រទេសកម្ពុជា អោយបាន និងអោយពួកគាត់មានមោទនភាពជាតិដែលយើងជាកូនខ្មែរ យើងមានភាពក្លាហានធ្វើអ្វីបានទាំងអស់។
រំលឹកផងថា មុនការមកដល់របស់កីឡាការិនីឆ្នើម ស្រួង ភាវី ក៏ទើបតែបានគ្រងជាម្ចាស់ពានរង្វាន់ពិភពលោក (LPBA Championships 2023) ខណៈនឹងធ្វើការប្រកួតបង្ហាញតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូងបង្អស់របស់ខ្លួន លើប្រភេទវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ហើយនេះជាការប្រកួតក្នុងទឹកដីកំណើតរបស់ខ្លួនដំបូងបំផុត បន្ទាប់ពីបានទៅរស់នៅប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាង ១០ឆ្នាំរួចមក៕ ផ្តល់សិទ្ធិដោយ៖ Fresh News


