ក្រសួងទេសចរណ៍ ប្រកាសបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ ក្រុមហ៊ុន
ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំបិទអាជីវកម្មទេសចរណ៍។
ក្នុងសេចក្តីជូនដំណឹង អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន ដែលបិទនោះ រួមមាន៖
១. ភ្នាក់ងារទេសចរណ៍ អលយែរ ត្រាវែល អេន ធួរ ឯ.ក All Care Travel & Tours Co., Ltd. ដែលមានទីស្នាក់ការនៅផ្ទះលេខ SHR6#16 (ផ្លូវនិរតី ស្ថិតក្នុងបុរីអ័រគីដេវីឡា ដឺរ៉ូយ៉ាល់) ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍ ត្រាវែល សឺវីស ខូ អិលធីឌី C.X Travel Services Co., Ltd. ខ ដែលមានទីស្នាក់ការនៅផ្ទះលេខ៣៨៣EoE1 ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣. ការីទេសចរណ៍ ហាណូរី (ខេមបូឌា) ត្រាវែល Hanoori (Cambodia) Travel ដែលមាន ទីស្នាក់ការនៅគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រសួងទេសចរណ៍ នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និង ភ្នាក់ងារនេះរយៈពេល១ខែទៀត ក្រោយពេលម្ចាស់អាជ្ញាបណ្ណទេសចរណ៍បានចុះផ្សាយជាសាធារណៈស្តីពីការ បិទអាជីវកម្មរបស់ខ្លួនតាមរយៈសារព័ត៌មាននានា។
ដើម្បីធានាបាននូវសុច្ចរឹតភាព និងតម្លាភាពចៀសផុតពី បញ្ហាផ្សេងៗកើតឡើង ក្រសួងទេសចរណ៍បានផ្សព្វផ្សាយបន្ថែមអំពីការស្នើសុំបិទអាជីវកម្មទេសចរណ៍នេះ តាមរយៈគណនីហ្វេសប៊ុករបស់ក្រសួង ដើម្បីទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ ធ្វើការតវ៉ាក្នុងករណីមានការពាក់ព័ន្ឋផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមក ដែលមិនទាន់ បានដោះស្រាយគ្នារួចរាល់៕

