ព័ត៌មានជាតិ April 19, 2023

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារដល់ភរិយាអ្នកឧកញ៉ា សុខ គង់ ជា «អ្នកឧកញ៉ា»

Naren

(ភ្នំពេញ)៖ ព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវ គឹម ឡេង ជាអ្នកឧកញ៉ា។

ការចេញព្រះរាជក្រឹត្យផ្ដល់គោរមងារនេះ ធ្វើឡើងតាមការក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរជម្រាបថា អ្នកឧកញ៉ា គឹម ឡេង គឺជាភរិយារបស់អ្នកឧកញ៉ា សុខ គង់៕ ផ្តល់សិទ្ធិដោយ៖ Fresh News