សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេងពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ១៩ បានប្រកាសលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ បន្ទាប់ពីចូលឆ្នាំ ជំងឺកូវីដ-១៩ មិនមានការឆ្លងរាលដាល។
តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលដកចេញនូវវិធានការពាក់ម៉ាស មិនមែនជាកាតព្វកិច្ច ប៉ុន្តែរក្សានូវការពាក់ម៉ាសក្នុងជួបជុំ ជាពិសេសក្នុងពិធីចែកសញ្ញាបត្រ ដែលតម្រូវឱ្យអ្នកចូលរួមពាក់។
សម្ដេចតេជោ ហ៊ុន សែន បានលើកលែងនូវកាតព្វកិច្ចការពាក់ម៉ាស់ និងធ្វើតេស្ដរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទផងដែរ តែបុគ្គលម្នាក់ៗអាចធ្វើតេស្ដរហ័សតាមជម្រើសរៀងខ្លួនបាន៕


