សិល្បៈ April 20, 2023

Moonbin ដែលជាតារាចម្រៀង K-POP បានបាត់បង់ជីវិតក្នុងអាយុ២៥ឆ្នាំ, ប៉ូលិសសង្ស័យថា​ជាការ​ធ្វើអត្តឃាត

Naren

​តារាចម្រៀង​កូរ៉េខាងត្បូង Moonbin ដែលជាសមាជិកក្រុម ASTRO ត្រូវបាន​រកឃើញថា ស្លាប់ នៅអាផាតមិនរបស់​ខ្លួន ក្នុង​ទីក្រុង សេ​អ៊ូ​ល ។ ចំពោះ​មូលហេតុ​នៃ​ការស្លាប់​នេះ ប៉ូលិស នៅ​កំពុង​ស៊ើបអង្កេត​។

យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក ប៉ូលិស​កូរ៉េខាងត្បូង បញ្ជាក់​ឲ្យ​ដឹងថា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨យប់ (កូរ៉េ) ម្សិលមិញនេះ អ្នកគ្រប់គ្រងរបស់តារាចម្រៀងខាងលើបានប្រទះឃើញ Moonbin ស្លាប់ ហើយក៏បានរាយការណ៍ភ្លាមៗទៅកាន់ប៉ូលិសផងដែរ។

ប៉ូលិស​សង្ស័យថាការស្លាប់របស់តារាចម្រៀងផង Moonbin ​ជាការ​ធ្វើអត្តឃាត Moonbin ហើយកោសល្យវិច័យកំពុងត្រូវបានធ្វើឡើង ដើម្បីស៊ើបអង្កេតមូលហេតុពិតប្រាកដនៃការស្លាប់របស់គាត់។

ពិធីបុណ្យសព​កំពុង​ត្រូវ​បាន​គេ​រៀបចំ​នៅ​នៅឯមន្ទីរពេទ្យ Asan ក្នុងទីក្រុងសេអ៊ូល៕ ប្រភព៖ AllKpop