សិល្បៈ April 20, 2023

G-DEVITH បង្ហោះសារបកស្រាយ ក្រោយបទចម្រៀង «ចុម! អាអូនអត់ដេក» បានបាត់ពីយូធូប

Naren

បទចម្រៀងដែលមានចំណងជើងថា «ចុម! អាអូនអត់ដេក» របស់លោក ជី ដេវីត ត្រូវបានគេ Report បាត់វត្តមានពី Youtube ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរក៏មានមតិអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា ចម្រៀងមួយនេះបាត់ពីលើ Youtube ដោយសារជាប់ copyright ជាហេតុធ្វើឲ្យម្ចាស់ដើមលុបចេញ។

ជាមួយគ្នានោះ មិនយូរប៉ុន្មាន G-Devith ក៏បានបង្ហោះសារនៅលើផេក បកស្រាយយ៉ាងដូច្នេះថា «បើជ្រុលជា Send link ទៅគេហើយ Send អោយគ្រប់ link ផងកុំ Send តែមួយ។
FYI: បញ្ហានេះបានកើតព្រោះគេ Strike ទៅលើ Loops ចម្លែកចិត្តត្រង់ថា ការ report នេះគឺមិនមែនតាមរយៈ Ai scan នោះទេ, សម្រាប់ link ផ្សេងទៀតដំណើរការធម្មតា ។ ខ្ញុំនៅតែញញឹមបាន ព្រោះថាខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប ។ គ្រាន់តែដើម្បីបង្វែរសាច់រឿងសោះណ៎ ទៅដុកអោយគេចាប់ Dinosaur ដាក់ទ្រុងអីណា ភ័យអើយភ័យ (បើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេ, បើអាចលើកលែងតែត្រចៀក ឬមិនចង់ទទួលយក) »។

គួររំលឹកផងដែរ បទចម្រៀង «ចុម! អាអូនអត់ដេក» ដែលបង្ហោះជាផ្លូវការនៅលើផេកផ្លូវហ្វេសប៊ុក របស់លោក ជី ដេវីត កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ទទួលបានទស្សនាចំនួន ជិត ៤លាននាក់៕