Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ នឹងទទួលគោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ពីអង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន នៅដើមខែក្រោយ

    BY Khmerpress April 22, 2023
    សម្ដេចតេជោ នឹងទទួលគោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ពីអង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន នៅដើមខែក្រោយ

    (ភ្នំពេញ)៖ អង្គការពុទ្ធសាសនិកពិភពលោក នឹងប្រគល់នូវគោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)» ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅដើមខែក្រោយនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលដកស្រង់សំដីដោយទូរទស្សន៍ជាតិកម្ពុជា។

    លោក ឈិន កេតនា បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នូវគោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)» និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។

    លោក​បន្តថា ពិធីប្រគល់-ទទួលគោរមងារ និងបណ្ឌិតកិត្តិយសខាងលើនេះ នឹងប្រារព្ធរៀបចំនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំមណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: