«បុកល្ហុងខ្មែរ» ជាប់ជាអាហារប្រភេទសាឡាត់ ឆ្ងាញ់បំផុតលំដាប់ទី២៨ នៅលើពិភពលោក
បុកល្ហុង ជាអាហារសម្រន់ដ៏ពេញនិយមមួយមិនថាចំពោះតែយុវវ័យប៉ុណ្ណោះទេ តែក៏សម្រាប់មនុស្សចាស់ផងដែរ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺម្ហូបខ្មែរមួយមុខនេះក៏កំពុងតែមានការទទួលស្គាល់នៅលើពិភពលោកផងដែរ ពោលគឺបុកល្ហុងខ្មែរបានជាប់ចំណាត់ថ្នាក់លេខ ២៨ ជាប្រភេទអាហារបែបញាំបន្លែដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក។
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសានេះបានបញ្ជាក់ថា ចំណាត់ថ្នាក់ខាងលើនេះត្រូវបានកំណត់ដោយគេហទំព័រ TasteAtlas ដែលបានដើរពិនិត្យនិងភ្លក់រសជាតិអាហារបែបញាំបន្លែជាច្រើនមុខនៅជុំវិញពិភពលោក។ ដោយឡែកចំពោះប្រធានបទ “Best Rated SALADS in the World” ដែលគេហទំព័រជំនាញផ្នែកចំណីអាហារមួយនេះទើបធ្វើការចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា “បុកល្ហុងខ្មែរ” ជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងចំណោមអាហារល្បីៗ ៥០ មុខ ជាមួយលំដាប់ពិន្ទុ ៤,២ ក្នុងចំណោមពិន្ទុខ្ពស់បំផុត ៤,៧ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

