Khmerpress

ស្វែងរក

SEA GAMES

សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណៈជនទស្សនាការប្រកួតកីឡាសុីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ!

BY Naren April 25, 2023
សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណៈជនទស្សនាការប្រកួតកីឡាសុីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ!

(ភ្នំពេញ)៖ សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម U22 ឥណ្ឌូនេស៊ី និងហ្វីលីពីន និងការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា ជួបទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានចែកអស់ហើយ។ នេះបើយោងតាមការបង្ហោះរបស់សហព័ន្ធបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

សហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងថាសម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ៕

Share This Post: