Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថាការធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ចំណាយតែ២ម៉ឺនរៀលប៉ុណ្ណោះ ដែលធ្វើនៅទីតាំងនេះ

    BY Khmerpress April 25, 2023
    អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថាការធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ចំណាយតែ២ម៉ឺនរៀលប៉ុណ្ណោះ ដែលធ្វើនៅទីតាំងនេះ

    ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅទីតាំងខាងក្រោយដងទង់ជាតិ ៣ដើម អស់ថវិកា ២០,០០០(២ម៉ឺន)រៀលតែប៉ុណ្ណោះ។

    ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម អ៊ុំ រាត្រី បានបង្ហោះយ៉ាងដូច្នេះថា៖ «ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ (សៀវភៅ បដឺផាស) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទីតាំងខាងក្រោយដងទង់ជាតិ ៣ដើម អស់ថវិកា ២០,០០០(២ម៉ឺន)រៀលតែប៉ុណ្ណោះ សូមបងប្អូនជ្រាបជាព័ត៌មាន»។

    ប្រភព៖ អ៊ុំ រាត្រី Oum Reatrey

    Share This Post: