Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជារកចំណូលជាង ៥០០លានដុល្លារ ពីការនាំចេញអង្ករ និងស្រូវនៅត្រីមាសទី១ ឆ្នាំនេះ

    BY Khmerpress April 26, 2023
    កម្ពុជារកចំណូលជាង ៥០០លានដុល្លារ ពីការនាំចេញអង្ករ និងស្រូវនៅត្រីមាសទី១ ឆ្នាំនេះ

    (ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករសរុបចំនួន ១២៦លានដុល្លារ និងនាំចេញស្រូវ បានចំនួនជា៣៩០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសានេះ។

    នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន ១៧៦៥៨១តោន ទៅកាន់៤២ទីផ្សារគោលដៅ។ ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ១,៥៦០,៥១២តោន ទៅកាន់ប្រទេសវៀតណាម។

    ចិនជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ កាន់កាប់ចំណែក ៤៨ភាគរយ, ប្រទេសអ៉ឺរ៉ុបចំនួន​២២ កាន់កាប់ចំណែក ៣៦ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: