ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤,៨០៣នាក់ និងមរណភាព ៣៤នាក់ នៅថ្ងៃនេះ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី២៩ ខែឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ថ្មី ចំនួន ៤,៨០៣នាក់ ដែលចំនួននេះមានការកើនឡើងប្រមាណជា ១ពាន់នាក់ ដើមធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញ។
ចំឡែកចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៤ នាក់ ដូចគ្នាទៅនឹងតួលេខថ្ងៃម្សិលមិញដែ។
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ២,៧០២នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង និងអ្នកឆ្លងចំនួន ២,១០១នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤៩,៧៧៩នាក់ និងស្លាប់សរុបចំនួន ៩៨៨នាក់៕ ដោយ៖ ខ្មែរណូត