Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យ ម៉ៃ សុគន្ធ សុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda

    BY Khmerpress May 1, 2023
    សម្តេចតេជោ  ហ៊ុន  សែន ណែនាំឲ្យ ម៉ៃ សុគន្ធ សុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda

    រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ ម៉ៃ សុគន្ធ សុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda។ សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើសិនកូនជាកូនល្អរបស់កម្ពុជា សូមកូនសុំទោសចំពោះ ហុងដាទៅ។ ពាក្យប៉ុន្មានម៉ាត់ដែលបានប្រើគឺធ្ងន់ធ្ងរហួសសម្រាប់ការទ្រាំទ្ររបស់ ហុងដា ដែលបានធ្វើជាគ្រូបង្វឹកបាល់ទាត់កម្ពុជា អស់រយៈពេលប៉ុន្មានឆ្នាំនេះ។ ហើយគ្រាន់តែរឿងសំលៀកបំពាក់ ដែលគាត់ស្លៀក តើមានរឿងស្អី ហើយសំលៀកបំពាក់ហ្នឹងគឺខ្ញុំស្រលាញ់តើស គ្រប់មួយប្រទេសគេផ្អើលគាំទ្រទាំងកីឡាករ និងគ្រូបង្វឹក ស្រាប់តែចេញ ម៉ៃ សុគន្ធមួយមកខុសគេ ខុសឯង ប្រើភាសាដេញគេចេញពីផ្ទះ »

    Share This Post: